CityStar in englishCityStar en françaisCityStar ជាខ្មែរ

 តើក្រុមហ៊ុន CityStar ជាអ្នកណា?
ស៊ីធីស្តា ជាក្រុមក្រុមហ៊ុនវិនិយោគមួយបង្កើតឡើងកាលពីឆ្នាំ២០០៣ ដោយហ្សង់ ឡឺវីស ចារ៉ុន អតីតប្រធាន ក្រុមហុនណេស៊ីទី ដែលជាក្រុមហ៊ុននាំមុខគេនៅប្រទេស បារាំងវិសយ អភិវឌ្ឍន៍អចលនទ្រព្យ។ ហ្សង់ ឡឺវីស ចារ៉ុន ជាវិស្វករបញ្ចប់ការសិក្សាពីសាលាពហុបចេកវិទ្យា និង សាលាជាតិសូសេ។ បច្ចុប្បន្ន ក្រុមហ៊ុនស៊ីធីស្ដាគ្រប់គ្រង មូលនិធិវិនិយោគចំនួនបួន និងគម្រោងដាច់ដោយឡែកជាច្រើនទៀត។ ក្រុមហ៊ុននេះ មានសាខាបី និងមាន មូលធនម្ចាស់ ភាគហ៊ុនប្រហែល ១១០ លានភាគហ៊ុន។

 Jean-Louis Charon, Associé fondateur, Président
SOBK SAS លើប្រតិបត្តិការ LBO សម្រាប់ក្រុមហ៊ុនបារាំង ដែលមានទំហំមធ្យម។ ក្រុមហ៊ុនវិនិយោគ អចលនទ្រព្យ ស៊ីធីស្ដា បានបង្កើតឡើងនៅឆ្នាំ២០០៧ គ្រប់គ្រងការវិនិយោគ អចលនទ្រព្យទ្វិបអឺរ៉ុប។ ថ្មីៗនេះ ក្រុមហ៊ុនស៊ីធីស្ដា ប្រាយវេត អេឃ្វីធី អាស៊ី ទទួលបន្ទុកលើ សកម្មភាព ក្រុមហ៊ុននៅអាស៊ី តាំងពីឆ្នាំ២០០៥ ដែលមាន មូលនិធិវិនិយោគអចលនទ្រព្យបី នៅក្នុងប្រទេសកម្ពុជា និងមានមូលធន របស់ម្ចាស់ភាគហ៊ុនប្រហែល ៩០ លាន ដុល្លារ។
 Etienne Chenevier, Associé, Directeur Asie
ក្រុមហ៊ុនស៊ីធីស្ដា ប្រាយវេត អេឃ្វីធី អាស៊ី ត្រូវបានគ្រប់គ្រងពីប្រទេសសឹង្ហបូរី ដោយ លោកអេទ្យែន ចេណវីយេ អតីត នាយកគ្រប់គ្រងផ្នែកនិងក្រុមហ៊ុនសាខារបស់ អែរ លីឃ្វីត អែន រីយ៉ូ តុនតូ នៅអាស៊ី (ចិន ជប៉ុន អូស្ត្រាលី និងសឹង្ហបូរី) ជាងដប់ប្រាំពីរឆ្នាំមកហើយ។ លោកអេទ្យែនចេណវីយេ ជាវិស្វករបញ្វប់ការសិក្សាពី សាលាពហុបច្ចេកវិទ្យា និងសាលា ជាតិសូសេ។ តាមរយៈ ការបង្កើត មូលនិធិវិនិយោទុនចំនួនបី ក្នុងនោះពីរនៅរៀម និងមួយ នៅភ្នំពេញ សម្រាប់ការ អភិវឌ្ឍអចលនទ្រព្យ ក្រុមហ៊ុនស៊ីធីស្ដា បានបង្ហាញប្ដេជ្ញាចិត្ត និងមានទំនុកចិត្ត រក្សាបាននូវនិរន្តរភាព ក្នុងប្រទេសក៏ដូចជាសក្ដានុពល របស់ខ្លួនសម្រាប់ ការអភិវឌ្ឍវិសយទេសចរណ៍ និងសេដ្ឋកិច្ច។
ការរីកលូតលាស់របស់កម្ពុជា និងតម្រូវការផ្នែក ហេដ្ឋារចនាសម្ព័នគឺកំពុងបង្កើត ឱកាសរកចំណូលបានយ៉ាងច្រើន។ នៅការដ្ឋាបរៀម ក្រុមហ៊ុន ស៊ីធីសា មានដីជាកម្មសិទ្ធិផ្ទាល់ខ្លួន ២០០ហិចតា និងជាង ៣០០ ហិចតា ទៀតបានជួលពី រដ្ឋាភិបាលកម្ពុជាពេលជាង ៩៩ ឆ្នាំ ដែលស្ថិតក្នុងទីតាំងដ៏ល្អនៅកោះតាគាវ និងកោះឫស្សី។ ក្រុមហ៊ុន ស៊ីធីសា ប្រាយវេត អេឃ្វីធី អាស៊ី វិនិយោគលើយានយន្ត និងការគ្រប់គ្រងដែល មានមូលដ្ឋាននៅ ប្រទេស សឹង្ហបូរីហើយចុះបញ្ចី នៅព្រះរាជណាចក្រកម្ពុជា នឹងទ្រព្យធន ផ្ទាល់ខ្លួនយ៉ាងច្រើន និងកំពុងប្រតិបត្តិការ គ្រប់គ្រងសកម្មភាពជាច្រើននៅក្នុងប្រទេសផងដែរ។ ក្រុមហ៊ុន ទាំងនេះគ្រប់គ្រងដោយ អេទ្យែនចេណវីយេ។