CityStar in englishCityStar en françaisCityStar ជាខ្មែរ

 ទស្សនវិស័យរបស់ក្រុមហ៊ុន CityStar
ដីទាំងបួនកន្លែងរបស់ក្រុមហ៊ុនCityStarនៅរាមសុទ្ធតែមានសោភណភាពពិសេស និង ជាកន្លែងបរិសុទ្ធ មិនទាន់មានមនុស្សរុករានប៉ុន្តែគេងាយនឹងធ្វើដំណើរទៅដល់។ ឆម្មជាតិក៏មានសម្រស់ល្អស្រស់បំព្រង ។​​ នៅក្នុងព្រៃមានសត្វចតុប្បាត សត្វស្លាបគ្រប់ប្រភេទ មានទាំងសត្វកំម្រមួយចំនួនផងដែរ ដូចជា សត្វតាដក់ និង​ សត្វទុងជាដើម។ រតនសម្បត្តិរាប់រយពាន់ប្រភេទទៀតដែលយើងមិនទាន់ដឹង នៅទ្បើយ ដូចជាផ្កាចាប់សត្វធ្វើជាចំណី ដើមកំភ្លឹង ឬ ផ្កាចិញ្ចៀនជាដើម។ ភាពចំរុះសម្បូរបែប និងសោភណភាព គឺជាវាក្យសព្ទ ដែលគេចាំបាច់ត្រូវប្រើដើម្បីពិពណ៌នាអំពីទីកន្លែងដ៏ អស្ចារ្យទាំងនេះ​ ទោះបីជានៅលើកោះក្តី ឬតាមមាត់សមុទ្រក្តី។

 
ចំពោះកន្លែងដ៏មានមន្តស្នេហ៍អច្ឆរិយបែបនេះអ្វីៗមិនអាចធ្វើដោយលំៗបានទេពោលគឺត្រូវរៀបចំអោយ បានហ្មត់ចត់និងល្អបំផុត។ ដូច្នេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ទាំងទ្បាយ ត្រូវតែគិតគូរដល់ ការថែរក្សាធនធានសត្វ និងរុក្ខជាតិដែលមានវត្តមាននៅទីនោះ។​ ចំពោះទឹកដែលប្រើប្រាស់ហើយ សំរាម និងការផ្គត់ផ្គង់ ចរន្តអគ្គិសនី ក៏នឹងត្រូវចាត់ចែងអោយបានប្រសើរបំផុត សមស្របទៅនឹង បរិស្ថានជុំវិញ ធ្វើយ៉ាងណារក្សាអោយបាននូវសោភណភាពនិងអច្ឆរិយនៃរមណីយដ្ឋានទាំងអស់របស់ យើង។

ភូមិអ្នកនេសាទដែលនូវជិតដីរបស់ក្រុមហ៊ុន​ ក៏នឹងត្រូវបានចាត់ទុកជាសមាសធាតុមួយនៃបរិស្ថានជុំ វិញហើយនឹងត្រូវថែរក្សាទុកដែរ។
 
លក្ខណៈពិសេសនៃគម្រោងអភិវឌ្ឍរបស់យើង គឺជាការអភិវឌ្ឍន៍ដែលមានដង់ស៊ីតេទាប ពោលគឺការ សាងសង់នឹងការរៀបចំផ្សេងៗនឹងមានតិចបំផុត ហើយយើងនឹងធ្វើការប្រុប្រយ័ត្ន ខ្ពស់ទៅលើ ការថែរក្សានិង ការអភិរក្សរុក្ខជាតិនិងធម្មជាតិទាំងមួលអោយបានច្រើនបំផុត។
 
ការជះផលប៉ះពាល់វិជ្ជមានទៅលើផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ក៏ជាចំណុចមួយសំខាន់ដែរ។យើងរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍វិជ្ជមានយ៉ាងខ្លាំងដល់សង្គមកម្ពុជា តាមរយៈការបង្កើតការងារជា ច្រើនដែលមានសភាពស្ថិតស្ថេរ។

"មានរូបប៉ុន្តែមើលមិនឃើញកំបាងខ្លួននៅក្នុងព្រៃប្រឹក្សាតាមចង្កេះភ្នំ ឬដីទួលដែលនៅទីនោះគេអាច មើលឃើញសមុទ្រខៀវស្រងាត់ ឬបាំងបាត់រូបរាងពីក្រោយចម្ការដូងដ៏ខ្ពស់ស្កឹមស្កៃ ដែលនៅជិតក្រៃ នឹងមាត់ឆ្នេរ"​ ទាំងនេះហើយគឺជាទស្សនៈវិស័យរបស់យើងសំម្រាប់ការអភិវឌ្ឍន៍ទាំងទ្បាយ នាពេល អនាគត។